ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីបានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គលដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀល បុគ្គលដែលគួរសរសើរ ១ ជាអ្នកច្រណែន ១ កំណាញ់ ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។
ID: 636853863507446000
ទៅកាន់ទំព័រ៖