ព្រះត្រៃបិដក ភាគ ៤៥

 ​[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​មិនជា​ទី​ជ្រះថ្លា​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​ក៏​តិះដៀល​ខ្លួន​បាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ពិចារណា​ហើយ​ ​រមែង​តិះដៀល​បាន​ ​១​ ​កិត្តិសព្ទ​អាក្រក់​ខ្ចរខ្ចាយ​ទៅ​ ​១​ ​តែង​ស្លាប់​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​មិនជា​ទី​ជ្រះថ្លា​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​ជាទី​ជ្រះថ្លា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​តិះដៀល​ខ្លួនឯង​មិនបាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពិចារណា​ហើយ​ ​រមែង​សរសើរ​ ​១​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​ ​១​ ​តែង​ស្លាប់​មិន​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​ជាទី​ជ្រះថ្លា​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636853918366903781
ទៅកាន់ទំព័រ៖