ព្រះត្រៃបិដក ភាគ ៤៥

 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​មិនជា​ទី​ជ្រះថ្លា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​រមែង​មិន​ជ្រះថ្លា​ ​១​ ​ពួក​ជន​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ ​ក៏​ត្រឡប់ជា​ងាកចិត្ត​ចេញ​ ​១​ ​ឈ្មោះថា​ ​មិន​ធ្វើតាម​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​១​ ​ប្រជុំជន​ខាងក្រោយ​នឹង​យកតម្រាប់តាម​ ​១​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​មិន​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​របស់​បុគ្គល​អ្នកមាន​អំពើ​មិនជា​ទី​ជ្រះថ្លា​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​ជាទី​ជ្រះថ្លា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​រមែង​ជ្រះថ្លា​ ​១​ ​ពួក​ជន​ដែល​ជ្រះថ្លា​រួចហើយ​ ​រឹតតែ​ជ្រះថ្លា​ឡើង​ ​១​ ​ឈ្មោះថា​ ​ធ្វើតាម​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​១​ ​ប្រជុំជន​ខាងក្រោយ​ ​នឹង​យកតម្រាប់តាម​ ​១​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​របស់​បុគ្គល​ ​អ្នកមាន​អំពើ​ជាទី​ជ្រះថ្លា​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ភ្លើង​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ឲ្យ​ងងឹតភ្នែក​ ​១​ ​ធ្វើ​សម្បុរ​ឲ្យ​អាក្រក់​ ​១​ ​ធ្វើ​កម្លាំង​ឲ្យ​ខ្សោយ​ ​១​ ​កុះករ​ដោយ​ពួក​គណៈ​ ​១​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​តិរច្ឆានកថា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ភ្លើង​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636853918607187525
ទៅកាន់ទំព័រ៖