ព្រះត្រៃបិដក ភាគ ៤៥

 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ដែន​មធុ​រា​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺទី​មិន​ស្មើ​ ​១​ ​មាន​ធុ​លី​ច្រើន​ ​១​ ​មាន​ឆ្កែ​សាហាវ​ ​១​ ​មាន​យក្ស​កាច​ ​១​ ​រក​បាយ​បាន​ក្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ដែន​មធុ​រា​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​អ​ក្កោ​សក​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​អ​ក្កោ​សក​វគ្គ​នោះ​ ​គឺ​


​ពោល​អំពី​រឿង​ជេរប្រទេច​ ​១​ ​អំពី​រឿង​ប្រកួត​ប្រកាន់​ ​១​ ​អំពី​សីល​ ​១​ ​អំពី​រឿង​និយាយ​ច្រើន​ ​១​ ​អំពី​សេចក្តី​មិន​អត់ធន់​ ​២​ ​រឿង​ ​អំពី​សេចក្តី​មិន​ជ្រះថ្លា​ ​២​ ​រឿង​ ​អំពី​ទោស​ក្នុង​ភ្លើង​ ​១​ ​អំពី​ទោស​ក្នុង​ដែន​មធុ​រា​ ​១​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636853918901344349
ទៅកាន់ទំព័រ៖