ព្រះត្រៃបិដក ភាគ ៤៥
ទីឃចារិកវគ្គ
[១២១] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខានស្តាប់រឿង ដែលខ្លួនមិនធ្លាប់ស្តាប់ ១ រឿងដែលធ្លាប់ស្តាប់ហើយ មិនចូលចិត្តច្បាស់ ១ មិនក្លៀវក្លាដោយរឿងខ្លះ ដែលបានស្តាប់ហើយ ១ មានរោគធ្ងន់មកប៉ះពាល់ ១ ឥតមានមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរតែល្មមៗ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺបានស្តាប់រឿងដែលមិនធ្លាប់បានស្តាប់ ១ រឿងធ្លាប់ស្តាប់ហើយនឹងចូលចិត្តច្បាស់ ១ ក្លៀវក្លាដោយរឿងខ្លះ ដែលបានស្តាប់ហើយ ១ មិនមានរោគជាទម្ងន់មកប៉ះពាល់ ១ មានមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលដើរតែល្មមៗ។
[១២២] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេសដែលខ្លួនបានហើយ ក៏សាបសូន្យទៅវិញ ១
ID: 636853919211522090
ទៅកាន់ទំព័រ៖