ព្រះត្រៃបិដក ភាគ ៤៥

​មិន​ក្លៀវក្លា​ដោយ​គុណវិសេស​បន្តិចបន្តួច​ ​ដែល​ខ្លួន​បាន​ហើយ​ ​១​ ​មាន​រោគ​យ៉ាង​ធ្ងន់​មក​ប៉ះពាល់​ ​១​ ​ឥត​មិត្រ​សំឡាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាង​ ​រមែង​មានដល់​បុគ្គល​ប្រក​បរឿយៗ​ ​នូវ​ការ​ដើរ​ឆ្ងាយ​ ​ដើរ​មិនឈប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ដើរ​តែ​ល្មម​ៗ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​គុណវិសេស​ ​ដែល​ខ្លួន​មិនបាន​ ​ក៏​គង់​នឹង​បាន​ ​១​ ​គុណវិសេស​ដែល​ខ្លួន​បាន​ហើយ​ ​មិន​សាបសូន្យ​ទៅវិញ​ ​១​ ​ក្លៀវក្លា​ដោយ​គុណ​វិ​សេ​សបន្តិ​បន្តួច​ ​ដែល​ខ្លួន​បាន​ហើយ​ ​១​ ​ឥតមាន​រោគ​យ៉ាង​ធ្ងន់​មក​ប៉ះពាល់​ ​១​ ​មាន​មិត្រ​សំឡាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ដើរ​តែ​ល្មម​ៗ​។​
 [​១២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​ជាប់​មិន​ដាច់​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ ​សន្សំទ្រព្យ​សម្បត្តិ​ច្រើន​ ​១​ ​ជា​អ្នកមាន​ភេសជ្ជៈ​ច្រើន​ ​សន្សំ​ភេសជ្ជៈ​ច្រើន​ ​១​ ​ជា​អ្នកមាន​កិច្ចការ​ច្រើន​ ​ត្រូវ​ធ្វើការ​ច្រើន​ ​មិន​ឈ្លាស​ក្នុង​កិច្ចការ​ ​១​ ​ច្រឡូកច្រឡំ​ដោយ​ពួក​គ្រហស្ថ​ ​និង​បុព្វជិត​ ​នៅ​រួម​តែ​នឹង​គ្រហស្ថ​ដែល​មិន​សមគួរ​ ​១​ ​កាលបើ​ចេញ​អំពី​អាវាស​នោះ​ទៅ​ ​ចេញទៅ​ទាំង​អាឡោះអាល័យ​ ​១​។​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636853919432294718
ទៅកាន់ទំព័រ៖