ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​ជាប់​មិន​ដាច់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅតែ​ល្មម​ ​ៗ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិន​មានទ្រព្យ​សម្បត្តិ​ច្រើន​ ​មិន​សន្សំទ្រព្យ​សម្បត្តិ​ច្រើន​ ​១​ ​មិន​មាន​ភេសជ្ជៈ​ច្រើន​ ​មិន​សន្សំ​ភេសជ្ជៈ​ច្រើន​ ​១​ ​មិន​មាន​កិច្ចការ​ច្រើន​ ​មិន​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ ​ជា​អ្នក​ឈ្លាស​ក្នុង​ការងារ​ទាំងឡាយ​ ​១​ ​មិន​ច្រឡូកច្រឡំ​ដោយ​ពួក​គ្រហស្ថ​ ​និង​បព្វជិត​ ​មិន​នៅ​រួម​ជាមួយនឹង​គ្រហស្ថ​ដ៏​មិន​សមគួរ​ ​១​ ​កាលបើ​ចៀសចេញ​ពី​អាវាស​នោះ​ទៅ​ ​ចៀសចេញ​ទៅ​ទាំង​មិន​អាឡោះអាល័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​បុគ្គល​នៅ​តែ​ល្មម​ៗ​។​
 [​១២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​ជាប់​មិន​ដាច់​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​ជាប់​មិន​ដាច់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​តែ​ល្មម​ៗ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636853919631746126
ទៅកាន់ទំព័រ៖