ព្រះត្រៃបិដក ភាគ ៤៥

​គឺជា​អ្នក​មិន​កំណាញ់​អាវាស​ ​១​ ​មិន​កំណាញ់​ត្រកូល​ ​១​ ​មិន​កំណាញ់​លាភ​ ​១​ ​មិន​កំណាញ់​គុណ​ ​១​ ​មិន​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​នៅ​តែ​ល្មម​ៗ​។​
 [​១២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​ភិក្ខុ​ ​អ្នក​ចូល​ទៅកាន់​ត្រកូល​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​រមែង​ត្រូវអាបត្តិ​ ​ព្រោះ​ត្រាច់​ទៅ​មិន​លា​ ​១​ ​រមែង​ត្រូវអាបត្តិ​ ​ព្រោះ​អង្គុយ​ក្នុង​ទីស្ងាត់​ ​១​ ​ត្រូវអាបត្តិ​ ​ព្រោះ​អង្គុយ​ក្នុង​ទី​កំបាំង​ ​១​ ​ត្រូវអាបត្តិ​ ​ព្រោះ​សំដែងធម៌​ ​ដល់​មាតុគ្រាម​ ​លើស​ជាង​ ​៥​ ​ឬ៦ម៉ាត់​ ​១​ ​ជា​អ្នក​ច្រើន​ដោយ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ផ្លូវ​កាម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​ភិក្ខុ​ ​អ្នក​ចូល​ទៅកាន់​ត្រកូល​។​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​ភិក្ខុ​ ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ច្រឡូកច្រឡំ​ ​ក្នុង​ត្រកូល​ហួស​វេលា​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ឃើញ​មាតុ​គ្រា​មរឿយៗ​ ​១​ ​កាលបើ​ឃើញ​ហើយ​ ​រមែង​ជាប់ចិត្ត​ ​១​ ​កាលបើ​ជាប់ចិត្ត​ហើយ​ ​រមែង​មាន​សេចក្តី​ស្និទ្ធស្នាល​ ​១​ ​កាលបើ​មាន​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​រមែង​ចុះចិត្ត​ ​(​ស្រឡាញ់​)​ ​១​ ​ដែល​ចុះចិត្ត​ស្រឡាញ់​ហើយ​ ​រមែង​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636853919863599387
ទៅកាន់ទំព័រ៖