ព្រះត្រៃបិដក ភាគ ៤៥

​នឹង​ត្រូវអាបត្តិ​ ​សៅហ្មង​ ​ឬ​នឹង​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​វិញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​ភិក្ខុ​ ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ច្រឡូកច្រឡំ​ ​ក្នុង​ត្រកូល​ហួស​វេលា​។​
 [​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ភោគៈ​ទាំងឡាយ​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភោគៈ​សាធារណៈ​ដល់​ភ្លើង​ ​១​ ​ភោគៈ​សាធារណៈ​ដល់​ទឹក​ ​១​ ​ ​ភោគៈ​សាធារណៈ​ដល់​ព្រះរាជា​ ​១​ ​ភោគៈ​សាធារណៈ​ដល់​ចោរ​ ​១​ ​ភោគៈ​សាធារណៈ​ដល់​អ្នកទទួល​មត៌ក​ ​ដែល​មិនជា​ទីស្រឡាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ភោគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ភោគៈ​ទាំងឡាយ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​អាស្រ័យ​ភោគៈ​ ​ហើយ​ញុំាង​ខ្លួន​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សាខ្លួន​ឲ្យ​សុខសប្បាយ​ ​១​ ​ញុំាង​មាតា​ ​និង​បិតា​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សា​មាតាបិតា​ឲ្យ​សុខសប្បាយ​ ​១​ ​ញុំាង​កូន​ប្រពន្ធ​ ​ខ្ញុំ​ ​និង​បុរស​ជា​កម្មករ​ ​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សា​កូន​ប្រពន្ធ​ ​ខ្ញុំ​ ​និង​បុរស​ជា​កម្មករ​ ​ឲ្យ​សុខសប្បាយ​ ​១​ ​ញុំាង​មិត្រ​ ​និង​អាមាត្យ​ឲ្យ​សុខ​ ​ឲ្យ​ឆ្អែត​ ​រក្សា​មិត្រ​អាមាត្យ​ឲ្យបាន​សុខសប្បាយ​ ​១​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636853920065670945
ទៅកាន់ទំព័រ៖