ព្រះត្រៃបិដក ភាគ ៤៥

​ដំ​កល់​ទុក​នូវ​ទាន​ ​មានផល​ដ៏​ខ្ពស់​ ​ក្នុង​ពួក​សមណព្រាហ្មណ៍​ ​ជា​ទាន​ឲ្យ​នូវ​អារម្មណ៍​ដ៏​ប្រសើរ​ល្អ​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ថានសួគ៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ភោគៈ​ទាំងឡាយ​។​
 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ត្រកូល​អ្នក​បរិភោគ​អាហារ​ក្នុង​វេលា​ថ្ងៃ​ពេក​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភ្ញៀវ​ជា​អាគន្តុកៈ​ណា​ ​(​មកកាន់​ផ្ទះ​)​ ​ជន​ក្នុង​ត្រកូល​មិនបាន​បូជា​ ​ភ្ញៀវ​ជា​អាគន្តុកៈ​នោះ​ ​តាមកាល​ ​១​ ​ពួក​ទេវតា​ណា​ជា​អ្នកទទួល​ពលិកម្ម​ ​ជន​ក្នុង​ត្រកូល​មិនបាន​បូជា​ពួក​ទេវតា​នោះ​តាមកាល​ ​១​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ​ ​១​ ​ពេល​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​វិកាលភោជន​ ​ជន​ក្នុង​ត្រកូល​មិនបាន​បូជា​ពួក​សមណព្រាហ្មណ៍​នោះ​តាមកាល​ ​១​ ​ខ្ញុំ​ ​និង​បុរស​ជា​កម្មករ​ ​មុខក្រៀម​ ​ប្រឹង​ធ្វើការងារ​ ​១​ ​ភត្ត​ដែល​ខ្លួន​បរិភោគ​ខុសកាល​ហើយ​ ​ក៏​ឥត​ឱជារស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ត្រកូល​ ​ដែល​បរិភោគ​អាហារ​ ​ក្នុង​ពេលថ្ងៃ​ពេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ត្រកូល​ ​អ្នក​បរិភោគ​អាហារ​ ​ត្រូវ​វេលា​។​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636853920264902340
ទៅកាន់ទំព័រ៖