ព្រះត្រៃបិដក ភាគ ៤៥

​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពួក​ភ្ញៀវ​ជា​អាគន្តុកៈ​ណា​ ​(​មកកាន់​ផ្ទះ​)​ ​ជន​ក្នុង​ត្រកូល​ ​បាន​បូជា​ពួក​ភ្ញៀវ​ ​ជា​អាគន្តុកៈ​នោះ​តាមកាល​ ​១​ ​ពួក​ទេវតា​ណា​ជា​អ្នកទទួល​ពលិកម្ម​ ​ពួក​ជន​ក្នុង​ត្រកូល​ ​បាន​បូជា​ពួក​ទេវតា​នោះ​តាមកាល​ ​១​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ​ ​១​ ​ពេល​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​វិកាលភោជន​ ​ពួក​ជន​ក្នុង​ត្រកូល​បាន​បូជា​ពួក​សមណព្រាហ្មណ៍​នោះ​ ​តាមកាល​ ​១​ ​ពួក​ខ្ញុំ​ ​និង​បុរស​ជា​កម្មករ​ ​មានមុខ​មិន​ក្រៀម​ ​ប្រឹង​ធ្វើការងារ​ ​១​ ​ភត្ត​ដែល​ខ្លួន​បរិភោគ​ត្រូវពេល​ហើយ​ ​ក៏​មានឱជារស​ឆ្ងាញ់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ត្រកូល​ ​អ្នក​បរិភោគ​ភត្ត​ត្រូវពេល​។​
 [​១២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ពស់វែក​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពស់វែក​មិន​ស្អាត​ ​១​ ​មាន​ក្លិនស្អុយ​ ​១​ ​គួរ​តក់ស្លុត​ ​១​ ​គួរខ្លាច​ ​១​ ​ទ្រុស្ត​មិត្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ពស់វែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​មាតុគ្រាម​ ​ដូច្នេះ​ដែរ​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​មិន​ស្អាត​ ​១​ ​មាន​ក្លិនស្អុយ​ ​១
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636853920453683138
ទៅកាន់ទំព័រ៖