ព្រះត្រៃបិដក ភាគ ៤៥

​គួរ​តក់ស្លុត​ ​១​ ​គួរខ្លាច​ ​១​ ​ទ្រុស្ត​មិត្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​មាតុគ្រាម​។​
 [​១៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ពស់វែក​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ពស់វែក​មានចិត្ត​ក្រោធ​ ​១​ ​ចងពៀរ​ ​១​ ​មានពិស​ពន្លឹក​ ​១​ ​មាន​អណ្តាត​អាក្រក់​ ​១​ ​ទ្រុស្ត​មិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​ពស់វែក​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​មាតុគ្រាម​ ​ដូច្នោះ​ដែរ​។​ ​ទោស​ ​៥​ ​យ៉ាង​ ​៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាតុគ្រាម​ច្រើន​ក្រោធ​ ​១​ ​ចងគំនុំ​ ​១​ ​មានពិស​ពន្លឹក​ ​១​ ​មាន​អណ្តាត​អាក្រក់​ ​១​ ​ទ្រុស្ត​មិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​មាតុគ្រាម​មានពិស​ពន្លឹក​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ច្រើន​ ​មាតុគ្រាម​មាន​រាគៈ​ខ្លាំងក្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​មាតុគ្រាម​មាន​អណ្តាត​អាក្រក់​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ច្រើន​ ​មាតុគ្រាម​មាន​វាចា​ញុះញង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​មាតុគ្រាម​ជា​អ្នក​ទ្រុស្ត​មិត្រ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ច្រើន​ ​មាតុគ្រាម​ប្រព្រឹត្ត​ក្បត់ចិត្ត​ស្វាមី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​មាតុគ្រាម​។​ ​

​ចប់​ ​ទីឃ​ចារិក​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636853920719488341
ទៅកាន់ទំព័រ៖