ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរសរសើរ។
[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងជាទីស្រលាញ់ ជាទីពេញចិត្ត ជាទីគោរព គួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោស សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ បានសន្សំហើយ ធម៌ទាំងឡាយណា មានពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ និងព្យញ្ជនៈបរិសុទ្ធ បរិបូណ៌សព្វគ្រប់ ធម៌មានសភាពដូចច្នោះ ភិក្ខុនោះ បានស្តាប់ច្រើន បានចាំរត់មាត់ រំពឹងដោយចិត្ត ចាក់ធ្លុះដោយសេចក្តីយល់ នូវធម៌មានសភាពដូច្នោះ ១ ជាអ្នកមានវាចាពីរោះ និយាយពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជន ឲ្យដឹងសេចក្តីបាន ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក
ID: 636853921430909032
ទៅកាន់ទំព័រ៖