ព្រះត្រៃបិដក ភាគ ៤៥

​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​នេះ​ ​រមែង​ញ៉ាំង​អាវាស​ឲ្យ​ល្អ​។​
 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​អាវាស​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ដោយ​សេចក្តី​យល់​ ​១​ ​ជួសជុល​ទីសេនាសនៈ​ ​ដែល​បាក់បែក​ ​១​ ​មាន​ភិក្ខុសង្ឃ​ជាច្រើន​និមន្ត​ចូល​មក​ ​ភិក្ខុ​ទាំងឡាយ​ ​មក​អំពី​ដែន​ផ្សេង​ៗ​គ្នា​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ក៏​ចូល​ទៅ​ប្រាប់​ដល់​គ្រហស្ថ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ភិក្ខុសង្ឃ​ជាច្រើន​ ​ភិក្ខុ​ទាំងឡាយ​ ​មក​អំពី​ដែន​ផ្សេង​ៗ​គ្នា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើបុណ្យ​ ​ពេលនេះ​ជា​ពេល​ត្រូវ​ធ្វើបុណ្យ​ ​១​ ​ជា​អ្នក​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​បរិបូណ៌​នូវ​ឈាន​ទាំង​ ​៤​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636853921833732072
ទៅកាន់ទំព័រ៖