ព្រះត្រៃបិដក ភាគ ៤៥

​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​ប្រការ​នេះ​ ​រមែង​ជា​អ្នកមាន​ឧបការ​ច្រើន​ដល់​អាវាស​។​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ជា​អ្នក​អនុគ្រោះ​ ​ដល់​ពួក​គ្រហស្ថ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​ណែនាំ​គ្រហស្ថ​ ​ឲ្យ​តាំងនៅ​ក្នុង​អធិសីល​ ​១​ ​ណែនាំ​ឲ្យ​ឃើញ​ធម៌​ ​១​ ​ចូល​ទៅ​ជិត​មនុស្ស​មាន​ជម្ងឺ​ហើយ​ ​រំលឹក​ឲ្យ​មានស្មារតី​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដំ​កល់​ទុក​នូវ​ស្មារតី​ ​ឲ្យ​តាំងនៅ​ក្នុង​អ​រហ​គុណ​ ​១​ ​មាន​ភិក្ខុសង្ឃ​ចូល​មក​ច្រើន​ ​ភិក្ខុ​ទាំងឡាយ​ ​មក​អំពី​ដែន​ផ្សេង​ៗ​ ​ភិក្ខុ​ចៅអាវាស​ ​ចូល​ទៅ​ប្រាប់​ពួក​គ្រហស្ថ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ភិក្ខុសង្ឃ​ចូល​មក​ច្រើន​ ​ភិក្ខុ​ទាំងឡាយ​មក​អំពី​ដែន​ផ្សេង​ៗ​ ​អ្នក​ទាំងឡាយ​ ​ចូល​នាំគ្នា​ធ្វើបុណ្យ​ ​ពេលនេះ​ ​ជា​ពេល​គួរ​ធ្វើបុណ្យ​ ​១​ ​ពួក​ទាយក​ ​ប្រគេន​ភោជន​ណា​ ​ដល់​ភិក្ខុ​នោះ​ ​ជា​របស់​សៅហ្មង​ក្តី​ ​ល្អ​ក្តី​ ​ខ្លួនឯង​ ​ក៏​បរិភោគភោជន​នោះ​ ​មិន​ធ្វើ​សទ្ធាទេយ្យ​របស់​ទាយក​ឲ្យ​ធ្លាក់ចុះ​ ​១​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ជា​អ្នក​អនុគ្រោះ​ ​ដល់​ពួក​គ្រហស្ថ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636853922054754714
ទៅកាន់ទំព័រ៖