ព្រះត្រៃបិដក ភាគ ៤៥
[១៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលសរសើរគុណបុគ្គល ដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរគុណ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ញុំាងសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលគួរសរសើរ ១ បានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១
ID: 636853922239555284
ទៅកាន់ទំព័រ៖