ព្រះត្រៃបិដក ភាគ ៤៥

​​បាន​ស្ទាបស្ទង់​ពិចារណាមើល​ ​ហើយ​ដំ​កល់​ទុក​ ​នូវ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា​ ​១​ ​ញុំាង​សទ្ធាទេយ្យ​របស់​ទាយក​ ​មិន​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​
 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​មិនបាន​ស្ទាបស្ទង់​ពិចារណាមើល​ ​ហើយ​សរសើរគុណ​បុគ្គល​ ​ដែល​មិន​គួរ​សរសើរ​ ​១​ ​មិនបាន​ស្ទាបស្ទង់​ពិចារណាមើល​ ​ហើយ​ពោលទោស​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​១​ ​ជា​អ្នក​កំណាញ់​អាវាស​ ​ជាប់​ក្នុង​អាវាស​ ​១​ ​ជា​អ្នក​កំណាញ់​ត្រកូល​ ​ជាប់​ក្នុង​ត្រកូល​ ​១​ ​ញុំាង​សទ្ធាទេយ្យ​របស់​ទាយក​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​ចៅអាវាស​ ​បាន​ស្ទាបស្ទង់​ពិចារណាមើល​ ​ហើយ​ពោលទោស​ ​បុគ្គល​ដែល​គួរ​ពោលទោស​ ​១​ ​បាន​ស្ទាបស្ទង់​ពិចារណាមើល​ ​ហើយ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636853922466648273
ទៅកាន់ទំព័រ៖