ព្រះត្រៃបិដក ភាគ ៤៥

 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​កំណាញ់​អាវាស​ ​១​ ​ជា​អ្នក​កំណាញ់​ត្រកូល​ ​១​ ​ជា​អ្នក​កំណាញ់​លាភ​ ​១​ ​ជា​អ្នក​កំណាញ់​គុណ​ ​១​ ​ជា​អ្ន​កញុំាង​សទ្ធាទេយ្យ​របស់​ទាយក​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​កំណាញ់​អាវាស​ ​១​ ​ជា​អ្នក​មិន​កំណាញ់​ត្រកូល​ ​១​ ​ជា​អ្នក​មិន​កំណាញ់​លាភ​ ​១​ ​ជា​អ្នក​មិន​កំណាញ់​គុណ​ ​១​ ​មិន​ញុំាង​សទ្ធាទេយ្យ​របស់​ទាយក​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​កំណាញ់​អាវាស​ ​១​ ​ជា​អ្នក​កំណាញ់​ត្រកូល​ ​១​ ​ជា​អ្នក​កំណាញ់​លាភ​ ​១​ ​ជា​អ្នក​កំណាញ់​គុណ​ ​១​ ​ជា​អ្នក​កំណាញ់​ធម៌​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636853922875601664
ទៅកាន់ទំព័រ៖