ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ចៅអាវាស​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​កំណាញ់​អាវាស​ ​១​ ​ជា​អ្នក​មិន​កំណាញ់​ត្រកូល​ ​១​ ​ជា​អ្នក​មិន​កំណាញ់​លាភ​ ​១​ ​ជា​អ្នក​មិន​កំណាញ់​គុណ​ ​១​ ​ជា​អ្នក​មិន​កំណាញ់​ធម៌​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​

​ចប់​ ​អាវាសិក​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​អាវាសិក​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ភិក្ខុ​ចៅអាវាស​ ​ដែល​មិន​គួរ​សរសើរ​ ​១​ ​អំពី​ចៅអាវាស​ ​មិនជា​ទីស្រឡាញ់​ដល់​ពួ​កស​ព្រហ្មចារ្យ​ ​១​ ​អំពី​ចៅអាវាស​ ​ធ្វើ​អាវាស​ឲ្យ​ល្អ​ ​១​ ​អំពី​ចៅអាវាស​ ​មាន​ឧបការៈ​ច្រើន​ ​១​ ​អំពី​ចៅអាវាស​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដល់​គ្រហស្ថ​ ​១​ ​អំពី​ចៅអាវាស​ ​កើត​ក្នុង​នរក​ ​ឬស្ថាន​សួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​ ​១​ ​អំពី​ចៅអាវាស​ ​ជា​អ្នកពោល​ទោស​ ​១​ ​អំពី​ចៅអាវាស​ ​ជាប់​ក្នុង​អាវាស​ ​និង​ត្រកូល​ ​១​ ​អំពី​ចៅអាវាស​ ​មាន​សេចក្តី​កំណាញ់​ ​ជា​គំរប់​បួន​ ​១​ ​អំពី​ចៅអាវាស​ ​មាន​កំណាញ់​ ​៥​ ​យ៉ាង​ ​១​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636853923202650370
ទៅកាន់ទំព័រ៖