ព្រះត្រៃបិដក ភាគ ៤៥

 
​[​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ ​ដោយ​វាចា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​ ​ដោយ​វាចា​។​បេ​។​
 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ ​ដោយចិត្ត​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​តិះដៀល​ខ្លួនឯង​បាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ពិចារណា​ហើយ​ ​តិះដៀល​បាន​ ​១​ ​កិត្តិសព្ទ​ដ៏​អាក្រក់​ខ្ចរខ្ចាយ​ទៅ​ ​១​ ​វេលា​ស្លាប់​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ ​ដោយចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​ ​ដោយចិត្ត​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​មិន​តិះដៀល​ខ្លួនឯង​បាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពិចារណា​ហើយ​ ​ក៏​សរសើរ​ ​១​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​ ​១​ ​វេលា​ស្លាប់​មិន​វង្វេងស្មារតី​ ​១​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​ ​ដោយចិត្ត​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636853923659376493
ទៅកាន់ទំព័រ៖