ព្រះត្រៃបិដក ភាគ ៤៥

 [​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​តិះដៀល​ខ្លួនឯង​បាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពិចារណា​ហើយ​ ​តិះដៀល​បាន​ ​១​ ​កិត្តិសព្ទ​ដ៏​អាក្រក់​ខ្ចរខ្ចាយ​ទៅ​ ​១​ ​ឃ្លៀងឃ្លាត​ចាក​ព្រះ​សទ្ធម្ម​ ​១​ ​តាំងនៅ​ក្នុង​អសទ្ធម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ខ្លួនឯង​ ​មិន​តិះដៀល​ខ្លួនឯង​បាន​ ​១​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពិចារណា​ហើយ​ ​សរសើរ​ ​១​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ខ្ចរខ្ចាយ​ទៅ​ ​១​ ​ឃ្លៀងឃ្លាត​ចាក​អសទ្ធម្ម​ ​១​ ​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​។​
 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​អាក្រក់​ ​ដោយ​កាយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មានដល់​បុគ្គល​ប្រព្រឹត្ត​ល្អ​ ​ដោយ​កាយ​។​បេ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636853923877528971
ទៅកាន់ទំព័រ៖