ព្រះត្រៃបិដក ភាគ ៤៥
ពួកសព្រហ្មចារីដែលមានសីលជាទីស្រឡាញ់ តែងចៀសវាងបុគ្គលអ្នកប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតនោះអំពីចម្ងាយ នេះតថាគតហៅបុគ្គលនោះថា ប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ បុគ្គលនោះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាត តែងនៅរួមជាមួយនឹងពួកបុគ្គលស្មើគ្នា នេះតថាគតហៅបុគ្គលនោះថា ជាលំនៅនៃអមនុស្សសាហាវ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីនៅរបស់អមនុស្សសាហាវ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ ពួកសព្រហ្មចារី ដែលមានសីលជាទីស្រឡាញ់ បានឃើញបុគ្គលអ្នកប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតនោះ តែងតិះដៀលថា ឱហ៎្ន ពួកយើងរងទុក្ខ ព្រោះតែនៅរួបរួមជាមួយនឹងពួកបុគ្គលយ៉ាងនេះ នេះតថាគតហៅបុគ្គលនោះថា ជាទីទ្រហោយំ
ID: 636853924520935772
ទៅកាន់ទំព័រ៖