ព្រះត្រៃបិដក ភាគ ៤៥

 [​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុនី​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​សរសើរ​បុគ្គល​ ​ដែល​មិន​គួរ​សរសើរ​ ​១​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​តិះដៀល​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​១​ ​មាន​ព្យាយាម​ខុស​ ​១​ ​មានសតិ​ខុស​ ​១​ ​ធ្វើ​សទ្ធាទេយ្យ​វត្ថុ​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​ដោយ​ធម៌​នេះឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុនី​ ​បាន​ពិចារណា​ ​ស្ទាបស្ទង់​មើល​ ​រួច​ទើប​តិះដៀល​បុគ្គល​ ​ដែល​គួរ​តិះដៀល​ ​១​ ​បាន​ពិចារណា​ ​ស្ទាបស្ទង់​មើល​ ​រួច​ទើប​សរសើរ​បុគ្គល​ ​ដែល​គួរ​សរសើរ​ ​១​ ​មាន​ព្យាយាម​ត្រូវ​ ​១​ ​មានសតិ​ត្រូវ​ ​១​ ​មិន​ធ្វើ​សទ្ធាទេយ្យ​វត្ថុ​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​ដោយ​ធម៌​នេះឯង​។​បេ​។​

​ចប់​ ​អន្ធ​ក​វិន្ទ​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636853864155753081
ទៅកាន់ទំព័រ៖