ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ព្រៃស្មសាន​នោះ​ ​ជាទី​ទ្រហោយំ​ ​របស់​ជន​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ថា​ ​បុគ្គល​នេះ​ ​មាន​ឧបមេយ្យ​ដូច្នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥យ៉ាងនេះ​ ​រមែង​មាន​ក្នុង​បុគ្គល​ ​មាន​ឧបមេយ្យ​ដូច​ព្រៃស្មសាន​។​
 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ ​៥​ ​យ៉ាងនេះ​ ​រមែង​មាន​ក្នុង​សេចក្តី​ជ្រះថ្លា​ចំពោះ​បុគ្គល​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជ្រះថ្លា​ ​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​ត្រូវអាបត្តិ​ ​តាមដែល​សង្ឃ​លើក​វត្ត​នោះ​ ​បុគ្គល​អ្នក​ជ្រះថ្លា​នោះ​ ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​របស់​អញ​ ​បុគ្គល​នោះ​ ​ត្រូវ​សង្ឃ​លើក​វត្ត​ហើយ​ ​ដូច្នេះ​ ​ក៏​ច្រើនតែ​មិន​ជ្រះថ្លា​ ​ក្នុង​ពួក​ភិក្ខុ​ ​កាល​មិន​ជ្រះថ្លា​ច្រើន​ ​ក្នុង​ពួក​ភិក្ខុ​ហើយ​ ​ក៏​មិន​សេពគប់​នឹង​ពួក​ភិក្ខុ​ដទៃ​ ​កាល​មិន​សេពគប់​នឹង​ពួក​ភិក្ខុ​ដទៃ​ហើយ​ ​ក៏​មិន​ស្តាប់​ព្រះ​សទ្ធម្ម​ ​កាល​មិន​ស្តាប់​ព្រះ​សទ្ធម្ម​ហើយ​ ​រមែង​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី១​ ​ក្នុង​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​បុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ជ្រះថ្លា​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ ​ត្រូវអាបត្តិ​ ​តាមដែល​សង្ឃ​ឲ្យ​បុគ្គល​នោះ​អង្គុយ​ក្នុង​ទីបំផុត​នោះ​ ​បុគ្គល​អ្នក​ជ្រះថ្លា​នោះ​ ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636853924718387065
ទៅកាន់ទំព័រ៖