ព្រះត្រៃបិដក ភាគ ៤៥
បុគ្គលណា ជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះ ត្រូវសង្ឃ ឲ្យអង្គុយក្នុងទីចុងគេបំផុត ដូច្នេះ ក៏មិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុ កាលមិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុហើយ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលបើមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនបានស្តាប់ព្រះសទ្ធម្ម កាលបើមិនបានស្តាប់ព្រះសទ្ធម្មហើយ ក៏សាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ ក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលជ្រះថ្លា ក្នុងបុគ្គលណា បុគ្គលនោះ ក៏ចៀសចេញទៅកាន់ទិស។បេ។ បុគ្គលនោះ ក៏សឹកទៅ។បេ។ បុគ្គលនោះ ក៏ស្លាប់ទៅ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បុគ្គលណា ដែលជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះ ស្លាប់ទៅហើយ ដូច្នេះ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលបើមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនបានស្តាប់ព្រះសទ្ធម្ម កាលមិនបានស្តាប់ព្រះសទ្ធម្មហើយ ក៏នឹងសាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ ក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។
ចប់ ទុច្ចរិតវគ្គ ទី៥។
ID: 636853924945440052
ទៅកាន់ទំព័រ៖