ព្រះត្រៃបិដក ភាគ ៤៥

​ពួក​សូត្រ​មិន​សង្រ្គោះ​ក្នុង​វគ្គ​


 [​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ញ៉ាំង​កុលបុត្ត​ឲ្យ​ឧបសម្បទា​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកប​ ​ដោយ​បញ្ញា​ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​វិ​មុ​តិ្ត​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​គួរ​ញ៉ាំង​កុលបុត្ត​ ​ឲ្យ​ឧបសម្បទា​បាន​។​
 ​[​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរឲ្យ​និស្ស័យ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​។​បេ​។​ ​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​។​ ​៥​ ​យ៉ាងនេះ​ឯង​។​បេ​។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636853925532323620
ទៅកាន់ទំព័រ៖