ព្រះត្រៃបិដក ភាគ ៤៥
[១៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរឲ្យសាមណេរបំរើបាន។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកប ដោយសីលក្ខន្ធ ជាអសេក្ខៈ ១។បេ។ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ ៥ យ៉ាងនេះឯង។បេ។
[១៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់នេះ មាន ៥ យ៉ាង។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់ ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីកំណាញ់ ៥ យ៉ាងនេះ សេចក្តីកំណាញ់ធម៌នេះ ជាសេចក្តីកំណាញ់ ដែលអ្នកប្រាជ្ញតិះដៀល។
[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីលះបង់ ផ្តាច់បង់ នូវសេចក្តីកំណាញ់ ៥ យ៉ាង។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ។ គឺប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីលះបង់ ផ្តាច់បង់ នូវសេចក្តីកំណាញ់ អាវាស ១ នូវសេចក្តីកំណាញ់ត្រកូល ១... នូវសេចក្តីកំណាញ់លាភ ១ …
ID: 636853925776557589
ទៅកាន់ទំព័រ៖