ព្រះត្រៃបិដក ភាគ ៤៥

​នូវ​សេចក្តី​កំណាញ់​គុណ​ ​១​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដើម្បី​លះបង់​ ​ផ្តាច់​បង់​នូវ​សេចក្តី​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ ​ដើម្បី​លះបង់​ ​ផ្តាច់​បង់​ ​នូវ​សេចក្តី​កំណាញ់​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កំណាញ់​អាវាស​ ​១​។​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ ​មិន​គួរ​ដើម្បី​បាន​បឋមជ្ឈាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៥​ ​យ៉ាងនេះ​ ​គួរ​ដើម្បី​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​បុគ្គល​លះបង់​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ ​គួរ​ដើម្បី​បាន​បឋមជ្ឈាន​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636853926001780471
ទៅកាន់ទំព័រ៖