ព្រះត្រៃបិដក ភាគ ៤៥

 ​[​១៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទុតិយជ្ឈាន​ ​…​ ​នូវ​តតិយជ្ឈាន​ ​…​ ​នូវ​ចតុត្ថជ្ឈាន​ ​…​ ​នូវ​សោតាបត្តិផល​ ​…​ ​នូវ​សកទាគាមិផល​ ​…​ ​នូវ​អនាគាមិផល​ ​…​ ​នូវ​អរហត្ត​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អ​រហ​ត្ត​ទ្បើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិ​ក្ខុ​ទាំង​ទ្បាយ​ ​បុគ្គល​លះបង់​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​
 [​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​បាន​បឋមជ្ឈាន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​ជា​មនុស្ស​អកតញ្ញូ​ ​អកតវេទី​ ​១​។​ ​ម្នាល​ភិ​ក្ខុ​ទាំង​ទ្បាយ​ ​បុគ្គល​មិន​លះបង់​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​ដើម្បី​បាន​បឋមជ្ឈាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636853926207462235
ទៅកាន់ទំព័រ៖