ព្រះត្រៃបិដក ភាគ ៤៥

​ជា​មនុស្ស​អកតញ្ញូ​ ​អកតវេទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​បុគ្គល​លះបង់​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្ត​បាន​។​
 [​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សង្ឃ​មិន​គួរ​សន្មត​ឲ្យ​ជា​ភត្តុទ្ទេសកៈ​។​ ​ប្រកប​ដោ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​លុះ​ក្នុង​ឆន្ទាគតិ​ ​១​ ​លុះ​ក្នុង​ទោសាគតិ​ ​១​ ​លុះ​ក្នុង​មោហាគតិ​ ​១​ ​លុះ​ក្នុង​ភយាគតិ​ ​១​ ​មិនដឹង​ភត្ត​ ​ដែល​ខ្លួន​គួរ​សំដែង​ ​និង​មិន​គួរ​សំដែង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​ដោ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​សង្ឃ​មិន​គួរ​សន្មត​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកប​ដោ​ធម៌​ ​៥​ ​យ៉ាង​ ​សង្ឃ​គួរ​សន្មត​ឲ្យ​ជា​ភត្តុទ្ទេសកៈ​បាន​។​ ​ប្រកប​ដោ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិន​លុះ​ក្នុង​ឆន្ទាគតិ​ ​១​ ​មិន​លុះ​ក្នុង​ទោសាគតិ​ ​១​ ​មិន​លុះ​ក្នុង​មោហាគតិ​ ​១​ ​មិន​លុះ​ក្នុង​ភយាគតិ​ ​១​ ​ដឹង​នូវ​ភត្ត​ ​ដែល​ខ្លួន​គួរ​សំដែង​ ​និង​មិន​គួរ​សំដែង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​សង្ឃ​គួរ​សន្មត​ឲ្យ​ជា​ភត្តុទ្ទេសកៈ​បាន​។​ ​
 [​១៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សង្ឃ​មិន​គួរ​សន្មត​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ឡើយ​ ​បើ​សន្មត​ក៏​មិន​គួរ​ប្រើ​។​បេ​។​ ​សន្មត​ហើយ​ ​គួរ​ប្រើ​។​បេ​។​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636853926626486202
ទៅកាន់ទំព័រ៖