ព្រះត្រៃបិដក ភាគ ៤៥

​បណ្ឌិត​គប្បី​ដឹង​ថា​ជា​ពាល​។​បេ​។​ ​បណ្ឌិត​គប្បី​ដឹង​ថា​ ​ជា​អ្នកប្រាជ្ញ​។​បេ​។​ ​រមែង​រក្សាខ្លួន​ ​ដែល​ជីករំលើង​គុណ​ចោល​។​បេ​។​ ​រក្សាខ្លួន​ដូចជា​ដើមឈើ​ ​ដែល​មិន​ជីករំលើង​គុណ​ចោល​។​បេ​។​ ​រមែង​ទៅ​កើត​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​បេ​។​ ​រមែង​ទៅ​កើត​ ​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​បេ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិន​លុះ​ក្នុង​ឆន្ទាគតិ​ ​១​ ​មិន​លុះ​ក្នុង​ទោសាគតិ​ ​១​ ​មិន​លុះ​ក្នុង​មោហាគតិ​ ​១​ ​មិន​លុះ​ក្នុង​ភយាគតិ​ ​១​ ​ដឹង​នូវ​ភត្ត​ ​ដែល​ខ្លួន​គួរ​សំដែង​ ​និង​មិន​គួរ​សំដែង​ ​១​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូច​គេ​នាំ​យក​ទៅ​ដាក់​។​
 [​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​សង្ឃ​មិន​គួរ​សន្មត​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ ​.​.​.​ ​មិនដឹង​នូវ​សេនាសនៈ​ ​ដែល​ខ្លួន​គួរ​ចាត់ចែង​ ​និង​មិន​គួរ​ចាត់ចែង​ ​.​.​.​ ​សង្ឃ​គួរ​សន្មត​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ ​.​.​.​ ​ដឹង​នូវ​សេនាសនៈ​ ​ដែល​ខ្លួន​គួរ​ចាត់ចែង​ ​និង​មិន​គួរ​ចាត់ចែង​ ​.​.​.​ ​សង្ឃ​មិន​គួរ​សន្មត​ ​ឲ្យ​ជា​សេនា​សន​គ្គា​ហាប​កៈ​ ​.​.​.​ ​មិនដឹង​នូវ​សេនាសនៈ​ ​ដែល​ខ្លួន​គួរ​ចាត់ចែង​ ​និង​មិន​គួរ​ចាត់ចែង​ ​.​.​.​ ​សង្ឃ​គួរ​សន្មត​ ​ឲ្យ​ជា​សេនា​សន​គ្គា​ហាប​កៈ​ ​.​.​.​ ​ដឹង​នូវ​សេនាសនៈ​ ​ដែល​ខ្លួន​គួរ​ចាត់ចែង​ ​និង​មិន​គួរ​ចាត់ចែង​ ​.​.​.​ ​សង្ឃ​មិន​គួរ​សន្មត​ឲ្យ​ជា​ភណ្ឌាគារិកៈ​ ​.​.​.​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636853926848658910
ទៅកាន់ទំព័រ៖