ព្រះត្រៃបិដក ភាគ ៤៥
មិនដឹងនូវទ្រព្យ ដែលខ្លួនគួររក្សាទុក និងមិនគួររក្សាទុក ... សង្ឃគួរសន្មតឲ្យជាភណ្ឌាគារិកៈ ... ដឹងនូវទ្រព្យ ដែលខ្លួនគួររក្សាទុក និងមិនគួររក្សាទុក ... សង្ឃមិនគួរសន្មត ឲ្យជាចីវររប្បដិគ្គាហកៈ ... មិនដឹងចីវរ ដែសខ្លួនគួរទទួល និងមិនគួរទទួល … សង្ឃគួរសន្មតឲ្យជាចីវរប្បដិគ្គាហកៈ … ដឹងនូវចីវរ ដែលខ្លួនគួរទទួល និងមិនគួរទទួល … សង្ឃមិនគួរសន្មតឲ្យជាចីវរភាជកៈ … មិនដឹងនូវចីវរ ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃគួរសន្មតឲ្យជាចីវរភាជកៈ … ដឹងនូវចីវរ ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃមិនគួរសន្មតឲ្យជាយាគុភាជកៈ (អ្នកចែកបបរ) … សង្ឃគួរសន្មតឲ្យជាយាគុភាជកៈ … សង្ឃមិនគួរសន្មត ឲ្យជាផលភាជកៈ (អ្នកចែកផ្លែឈើ)… សង្ឃគួរសន្មតឲ្យជាផលភាជកៈ… សង្ឃមិនគួរសន្មតឲ្យជាខជ្ជកភាជកៈ (អ្នកចែកបង្អែម) … មិនដឹងបង្អែម ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃគួរសន្មតឲ្យជាខជ្ជកភាជកៈ … ដឹងបង្អែមដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃមិនគួរសន្មត ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (ចំណាយរបស់បន្តិបន្តួច) … មិនដឹងរបស់បន្តិចបន្តួច ដែលខ្លួនគួរចំណាយ និងមិនគួរចំណាយ សង្ឃគួរសន្មត ឲ្យជាអប្បមត្តកវិស្សជ្ជកៈ … ដឹងនូវរបស់បន្តិចបន្តួច ដែលខ្លួនគួរចំណាយ និងមិនគួរចំណាយ …
ID: 636853927034639547
ទៅកាន់ទំព័រ៖