ព្រះត្រៃបិដក ភាគ ៤៥
សង្ឃមិនគួរសន្មតឲ្យជាសាដិយគ្គាហាបកៈ (អ្នកប្រើគេឲ្យកាន់យកនូវសំពត់ងូតទឹក) … មិនដឹងសំពត់ងូតទឹក ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃគួរសន្មត ឲ្យជាសាដិយគ្គាហាបកៈ … ដឹងនូវសំពត់ងូតទឹក ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃមិនគួរសន្មតឲ្យជាបត្តគ្គាហាបកៈ (អ្នកប្រើគេឲ្យកាន់យកបាត្រ) … មិនដឹងនូវបាត្រ ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃគួរសន្មត ឲ្យជាបត្តគ្គាហាបកៈ … ដឹងនូវបាត្រ ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក… សង្ឃមិនគួរសន្មត ឲ្យជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត) … មិនដឹងញោមវត្ត ដែលខ្លួនគួរប្រើ និងមិនគួរប្រើ … សង្ឃគួរសន្មត ឲ្យជាអារាមិកបេសកៈ … ដឹងញោមវត្ត ដែលខ្លួនគួរប្រើ និងមិនគួរប្រើ… សង្ឃមិនគួរសន្មត ឲ្យជាសាមណេបេសកៈ (អ្នកប្រើសាមណេរ) … សង្ឃគួរសន្មតឲ្យជាសាមណេបេសកៈ … បើបានជាសន្មតហើយ មិនគួរប្រើឡើយ បើបានជាសន្មតរួចហើយ គួរប្រើ … បណ្ឌិតគប្បីជ្រាបថាជាពាល … បណ្ឌិតគប្បីជ្រាបថាជាអ្នកប្រាជ្ញ … រមែងរក្សាខ្លួន ដែលគាស់ជីករំលើងគុណចោល … រមែងរក្សាខ្លួន ដែលមិនគាស់រំលើងគុណចោល … រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់…
ID: 636853927194218675
ទៅកាន់ទំព័រ៖