ព្រះត្រៃបិដក ភាគ ៤៥
មិនដឹងសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ … រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ ១ មិនលុះក្នុងទោសាគតិ ១ មិនលុះក្នុងមោហាគតិ ១ មិនលុះក្នុងភយាគតិ ១ ដឹងនូវសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។
[២៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើត ក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តធម៌មិនប្រសើរ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើត ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តិធម៌ មិនប្រសើរ ១ វៀរចាកការនិយាយកុហក ១
ID: 636853927384379551
ទៅកាន់ទំព័រ៖