ព្រះត្រៃបិដក ភាគ ៤៥
វៀរចាកការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ១។
[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី … សិក្ខមានា … សាមណេរ… សាមណេរី… ឧបាសក … ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ១។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។
ID: 636853927600331903
ទៅកាន់ទំព័រ៖