ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
 [​១៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាជីវក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នក​សំឡាប់​សត្វ​ ​១​ ​លួច​ទ្រព្យ​គេ​ ​១​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​មិន​ប្រសើរ​ ​១​ ​និយាយ​កុហក​ ​១​ ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាជីវក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​
 [​១៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និគ្រន្ថ​…​ ​មុ​ណ្ឌ​សាវក​…​ ​ជដិល​កៈ​…​ ​បរិពា្វ​ជ​ក​…​ ​មា​គ​ណ្ឌិ​កៈ​…​ ​តេ​ទណ្ឌិ​ក​…​ ​អា​រុទ្ធ​កៈ​…​ ​គោតម​កៈ​…​ ​ទេ​វធ​ម្មិ​កៈ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​រមែង​ទៅ​កើត​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​ ​១​ ​លួច​ទ្រព្យ​គេ​ ​១​ ​ប្រព្រឹត្ត​ធម៌​ ​មិន​ប្រសើរ​ ​១​ ​និយាយ​កុហក​ ​១​ ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​១​។​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636853927821724566
ទៅកាន់ទំព័រ៖