ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេ​វធ​ម្មិ​កៈ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​រមែង​ទៅ​កើត​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​
 [​១៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សំគាល់​ឃើញថា​មិន​ស្អាត​ ​១​ ​សំគាល់​ឃើញ​ក្នុង​សេចក្តី​ស្លាប់​ ​១​ ​សំគាល់​ ​ឃើញថា​មានទោស​ ​១​ ​សំគាល់​ឃើញថា​គួរ​ខ្ពើម​ ​ក្នុង​អាហារ​ ​១​ ​សំគាល់​ឃើញថា​មិន​គួរ​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​គួរ​ចំរើន​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​
 [​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាង​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សំគាល់​ឃើញថា​មិន​ទៀង​ ​១​ ​សំគាល់​ឃើញថា​ជា​ទុក្ខ​ ​ក្នុង​របស់​មិន​ទៀង​ ​១​ ​សំគាល់​ឃើញថា​មិនមែន​របស់​ខ្លួន​ ​ក្នុង​របស់​ជា​ទុក្ខ​ ​សំគាល់​ឃើញ​ ​ក្នុង​ធម៌​ជា​គ្រឿង​លះ​ ​១​ ​សំគាល់​ឃើញ​ក្នុង​ធម៌​ ​ជា​គ្រឿង​នឿយណាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធិន្រ្ទិយ​ ​១​ ​វីរិយិន្រ្ទិយ​ ​១​ ​សតិន្រ្ទិយ​ ​១​ ​សមាធិន្រ្ទិយ​ ​១​ ​បញ្ញិន្រ្ទិយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636853928118251526
ទៅកាន់ទំព័រ៖