ព្រះត្រៃបិដក ភាគ ៤៥
ត្រេចទៅកាន់សំណាក់ភិក្ខុនី ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីតែលោកអ្នកមានធម៌មិនកំរើក (ព្រះខីណាស្រព) ក៏រមែងត្រូវគេរង្កៀស សង្ស័យថា ជាភិក្ខុអាក្រក់មិនខានដែរ។
[៣] ម្នាលភិក្ខុទាំងឡាយ មហារចោរ ប្រកបដោយអង្គ ៥ យ៉ាង រមែងកាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះ ១ ខ្លះ ឈរចាំស្ទាក់អ្នកដំណើរតាមផ្លូវខ្លះ។ អង្គ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ ជាអ្នកអាស្រ័យនៅទីមិនស្មើ ១ អាស្រ័យព្រៃស្បាត ១ អាស្រ័យជនអ្នកមានកំឡាំង ១ ជាអ្នកសូកទ្រព្យ ១ ជាអ្នកត្រេចទៅម្នាក់ឯង ១។
ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរ អ្នកអាស្រ័យនៅទីមិនស្មើ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហារចោរ ក្នុងលោកនេះ ជាអ្នកអាស្រ័យនៅជង្ហុកស្ទឹង រឺអាស្រ័យនៅភ្នំ ដែលមិនរាបស្មើ ម្នាលភិក្ខុទាំងឡាយ មហារចោរ អ្នកអាស្រ័យនូវទីមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមហារចោរ អ្នកអាស្រ័យព្រៃស្បាត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យនៅស្បាតស្មៅខ្លះ ស្បាតឈើខ្លះ ឆ្នេរស្ទឹងខ្លះ ដងព្រៃធំខ្លះ ម្នាលភិក្ខុទាំងឡាយ មហាចោរ អ្នកអាស្រ័យនូវព្រៃស្បាត យ៉ាងនេះឯង។
ID: 636853858970966528
ទៅកាន់ទំព័រ៖