ព្រះត្រៃបិដក ភាគ ៤៥

​គិលាន​វគ្គ​ ​ទី៣​


 [​២១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​ឯ​គិលាន​សាលា​ ​(​មន្ទីរ​ព្យាបាល​ជម្ងឺ​)​។​ ​ព្រះអង្គ​បានឃើញ​ភិក្ខុ​ ​១​ ​រូប​ ​មាន​ជម្ងឺ​ ​កម្លាំង​ដាប​ ​លុះ​ឃើញ​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ស៊ប់​ហើយ​ ​ទើប​ត្រាស់​ទៅ​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ធម៌​ ​៥​ ​យ៉ាង​ ​មិន​លះបង់​ ​នូវ​បុគ្គល​ណាមួយ​ ​ដែល​មាន​ជម្ងឺ​កំឡាំង​ដាប​ទេ​ ​គុណវិសេស​នុ៎ះ​ ​នឹង​កើត​ប្រាកដ​ដល់​បុគ្គល​នោះ​ ​គឺ​បុគ្គល​នោះ​ ​មិនយូរ​ប៉ុន្មាន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អស​វៈ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើ​ញរឿយៗ​ ​ក្នុង​កាយ​ថា​ ​មិន​ស្អាត​ ​១​ ​ជា​អ្នក​សំគាល់​ ​ក្នុង​អាហារ​ ​ថា​ជា​របស់​បដិកូល​ ​១​ ​ជា​អ្នក​សំគាល់​ក្នុង​លោក​ទាំងអស់​ ​ថា​ជាស​ភាព​មិន​គួរ​ត្រេកអរ​ ​១​ ​ជា​អ្នក​ពិចារណា​ឃើ​ញរឿយៗ​ ​ក្នុង​សង្ខារ​ទាំងពួង​ថា​ ​មិន​ទៀង​ ​១​ ​ទាំង​មរណៈ​សញ្ញា​ ​របស់​បុគ្គល​នោះ​ ​ក៏​តាំងនៅ​ស៊ប់​ ​ក្នុង​សន្តាន​ ​១​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636853864609659043
ទៅកាន់ទំព័រ៖