ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ ​មិន​លះបង់​បុគ្គល​ណាមួយ​ ​ដែល​មាន​ជម្ងឺ​កម្លាំង​ដាប​ទេ​ ​គុណវិសេស​នុ៎ះ​ ​នឹង​កើត​ប្រាកដ​ ​ដល់​បុគ្គល​នោះ​ ​គឺ​បុគ្គល​នោះ​ ​មិនយូរ​ប៉ុន្មាន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​។​បេ​។​ ​ព្រោះ​អស់​អាសវៈ​។​
 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ណាមួយ​ ​ទោះ​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​ចំរើន​នូវ​ធម៌​ ​៥​ ​យ៉ាង​ ​ធ្វើឲ្យ​ច្រើន​នូវ​ធម៌​ ​៥​ ​យ៉ាង​ ​បណ្តា​ផល​ទាំង​ ​២​ ​ប្រការ​ ​ផល​ណាមួយ​ ​នឹង​កើត​ប្រាកដ​ដល់​បុគ្គល​នោះ​ ​គឺថា​នឹង​បាន​អរហត្តផល​ ​ឬកាល​បើ​ឧបាទាន​នៅ​មាន​សល់​ ​ក៏​គង់​នឹង​បាន​នូវ​ភាពជា​អនាគាមិ​បុគ្គល​ ​ក្នុង​បច្ចុប្បន្ន​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ដំ​កល់​ស្មារតី​ ​ក្នុង​សន្តាន​ ​១​ ​ជា​អ្នក​ពិចារណា​ឃើ​ញរឿយៗ​ ​ក្នុង​កាយ​ថា​ ​មិន​ស្អាត​ ​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ដឹង​នូវ​ការ​កើត​ ​និង​ការ​រលត់​នៃ​ធម៌​ទាំងឡាយ​ ​១​ ​ជា​អ្នក​សំគាល់​ក្នុង​អាហារ​ថា​ ​ជា​របស់​បដិកូល​ ​១​ ​ជា​អ្នក​សំគាល់​ ​ក្នុង​លោក​ទាំងអស់​ថា​ ​មិន​គួរ​ត្រេកអរ​ ​១​ ​ជា​អ្នក​សំគាល់​ ​ក្នុង​សង្ខារ​ទាំងពួង​ថា​ ​មិន​ទៀង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ណាមួយ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636853864807160339
ទៅកាន់ទំព័រ៖