ព្រះត្រៃបិដក ភាគ ៤៥
ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នករានថ្នាំ ១ ប្រាប់ជម្ងឺតាមពិត ដល់អ្នកបម្រើជម្ងឺ ដែលប្រាថ្នានូវសេចក្តីចំរើន ឬជម្ងឺដែលចំរើនឡើង ប្រាប់ថាចំរើនឡើង ឬជម្ងឺធូរថយ ប្រាប់ថា ធូរថយ ឬក៏ជម្ងឺនៅនឹង ប្រាប់ថានៅនឹង ១ ជាអ្នកអត់ធន់ចំពោះវេទនា ដែលប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីពេញចិត្ត ជាវេទនាអាចនាំយកនូវជីវិតបាន ដែលកើតហើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាបុគ្គលងាយបម្រើ។
[២៤] ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជម្ងឺប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងបម្រើជម្ងឺទេ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនប្រសប់ចាត់ចែងថ្នាំ ១ មិនស្គាល់នូវការសប្បាយ និងមិនសប្បាយ ១ ធ្វើអ្នកជម្ងឺ ឲ្យឈមទៅរកការមិនសប្បាយ ទាំងមិននាំសេចក្តីសប្បាយចូលមក ១ បម្រើជម្ងឺដោយចង់បានអាមិស មិនបម្រើដោយមេត្តាចិត្ត
ID: 636853865207673247
ទៅកាន់ទំព័រ៖