ព្រះត្រៃបិដក ភាគ ៤៥

​ជា​អ្នក​ខ្ពើម​ ​ចំពោះ​ការ​នាំ​យក​ឧច្ចារៈ​ ​បស្សាវៈ​ ​កំ​អួត​ ​ឬ​ទឹកមាត់​ទៅ​ចោល​ ​១​ ​ជា​អ្នក​មិន​ប្រសប់​ធ្វើ​អ្នក​ជម្ងឺ​ ​ឲ្យ​យល់ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​ក្លៀវក្លា​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​តាមកាល​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកបម្រើ​ជម្ងឺ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​នឹង​បម្រើ​ជម្ងឺ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកបម្រើ​ជម្ងឺ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ទើប​គួរ​នឹង​បម្រើ​ជម្ងឺ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​ប្រសប់​ចាត់ចែង​ថ្នាំ​ ​១​ ​ស្គាល់​នូវ​ការ​សប្បាយ​ ​និង​មិន​សប្បាយ​ ​១​ ​នាំចេញ​នូវ​សេចក្តី​មិន​សប្បាយ​ ​ធ្វើ​អ្នក​ជម្ងឺ​ឲ្យ​ឈម​ទៅ​រក​ការ​សប្បាយ​ ​១​ ​បម្រើ​ជម្ងឺ​ដោយ​មេត្តាចិត្ត​ ​មិន​បម្រើ​ដោយចង់​បាន​អាមិស​ ​ទាំង​មិន​ខ្ពើម​ ​ចំពោះ​ការ​នាំ​យក​ឧច្ចារៈ​ ​បស្សាវៈ​ ​កំ​អួត​ ​ឬ​ទឹកមាត់​ទៅ​ចោល​ ​១​ ​ជា​អ្នក​ប្រសប់​ធ្វើ​អ្នក​ជម្ងឺ​ ​ឲ្យ​យល់ឃើញ​ ​ឲ្យ​កាន់​យក​ ​ឲ្យ​ក្លៀវក្លា​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​តាមកាល​គួរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកបម្រើ​ជម្ងឺ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​នឹង​បម្រើ​ជម្ងឺ​បាន​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636853865376632911
ទៅកាន់ទំព័រ៖