ព្រះត្រៃបិដក ភាគ ៤៥
[២៥] ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ (ធម៌ធ្វើឲ្យអាយុថយ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារមិនរលួយ ១ ជាអ្នកត្រេចទៅមិនត្រូវតាមកាល ១ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ (ធម៌ធ្វើឲ្យចំរើនអាយុ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាងតើដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកត្រេចទៅត្រូវតាមកាល ១ ប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។
[២៦] ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ (ធម៌ធ្វើឲ្យអាយុថយ) នេះ មាន ៥ យ៉ាង។ ធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារមិនរលួយ ១ ជាអ្នកទ្រុស្តសីល ១ ជាអ្នកមានមិត្តអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ (ធម៌ធ្វើឲ្យចំរើនអាយុ) នេះ មាន ៥ យ៉ាង។
ID: 636853865566453768
ទៅកាន់ទំព័រ៖