ព្រះត្រៃបិដក ភាគ ៤៥

ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នកចេះ​ធ្វើខ្លួន​ឲ្យ​សប្បាយ​ ​១​ ​ដឹង​ប្រមាណ​ ​ក្នុង​ការ​សប្បាយ​ ​១​ ​ជា​អ្នក​បរិភោគ​អាហារ​រលួយ​ ​១​ ​ជា​អ្នកមានសីល​ ​១​ ​ជា​អ្នកមាន​កល្យាណមិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​ស្ស​ធម៌​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​នឹង​ចេញ​ចាក​សង្ឃ​(​១​)​ ​(​ទៅ​នៅតែ​ម្នាក់ឯង​)​ ​ទេ​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​សន្តោស​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ ​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ជា​អ្នក​ក្រាស់​ដោយ​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​នឹង​ចេញ​ចាក​សង្ឃ​ ​(​ទៅ​នៅតែ​ម្នាក់ឯង​)​ ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ទើប​គួរ​ចេញ​ចាក​សង្ឃ​ ​(​ទៅ​នៅតែ​ម្នាក់ឯង​)​ ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​១​ ​
​(​១​)​ ​ឬមិន​គួរ​នៅក្នុង​កណ្តាល​សង្ឃ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636853865896772661
ទៅកាន់ទំព័រ៖