ព្រះត្រៃបិដក ភាគ ៤៥

​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ ​១​ ​សន្តោស​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ ​១​ ​សន្តោស​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ជា​អ្នក​ក្រាស់​ដោយ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ការ​ចេញ​ចាក​កាម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ចេញ​ចាក​សង្ឃ​ ​(​ទៅ​នៅតែ​ម្នាក់ឯង​)​ ​បាន​។​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ទុក្ខ​ ​(​ទុក្ខ​របស់​សមណៈ​)​ ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទុក្ខ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​សន្តោស​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ ​១​ ​មិន​សន្តោស​ ​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទាំង​មិន​ត្រេកអរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ទុក្ខ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​សុខ​ ​(​សុខ​របស់​សមណៈ​)​ ​មាន​ ​៥​ ​យ៉ាង​។​ ​សុខ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​១​ ​សន្តោស​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ ​១​ ​សន្តោស​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ ​១​ ​សន្តោស​ដោយ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636853866085503456
ទៅកាន់ទំព័រ៖