ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​ហេតុ​វិនាស​សីល​ ​ឬ​ព្រោះ​ហេតុ​វិនាស​ទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​វិនាស​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បរិបូណ៌​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ការ​បរិបូណ៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​ ​។​ ​គឺ​បរិបូណ៌​ដោយ​ញាតិ​ ​១​ ​បរិបូណ៌​ដោយ​ទ្រព្យ​ ​១​ ​បរិបូណ៌​ដោយ​ការ​មិន​មាន​រោគ​ ​១​ ​បរិបូណ៌​ដោយ​សីល​ ​១​ ​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះ​ហេតុ​បរិបូណ៌​ដោយ​ញាតិ​ ​ឬ​ព្រោះហេតុតែ​បរិបូណ៌​ដោយ​ទ្រព្យ​ ​ឬក៏​ព្រោះហេតុតែ​បរិបូណ៌​ ​ដោយ​ការ​មិន​មាន​រោគ​ ​ក៏ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះ​ហេតុ​បរិបូណ៌​ដោយ​សីល​ ​ឬ​ព្រោះ​ហេតុ​បរិបូណ៌​ដោយ​ទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បរិបូណ៌​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​គិលាន​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636853866499377128
ទៅកាន់ទំព័រ៖