ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហា​រ​ចោរ​ ​អាស្រ័យ​ជន​អ្នកមាន​កំឡាំង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​ព្រះរាជា​ខ្លះ​ ​អាស្រ័យ​រាជមហាមាត្យ​ខ្លះ​ ​មហាចោរ​នោះ​ ​តែង​អាងយ៉ាង​នេះ​ថា​ ​បើ​នរណា​ប្តឹង​អ្វី​ៗ​ពី​អញ​ ​ពួក​ស្តេច​ ​ឬ​រាជមហាមាត្យ​ទាំងនេះ​ ​មុខ​ជា​កាត់សេចក្តី​បង្រ្គប​ចោល​ ​បើ​នរណា​មួយ​ ​ប្តឹង​អ្វី​ៗ​ពី​ចោរ​នោះ​ ​ពួក​ស្តេច​ ​ឬ​រាជមហាមាត្យ​ទាំងនោះ​ ​ក៏​កាត់សេចក្តី​បង្រ្គប​ ​ឲ្យ​ចោរ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​អ្នក​អាស្រ័យ​ជន​មាន​កំឡាំង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហាចោរ​ ​សូក​ដោយ​ទ្រព្យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មហាចោរ​នោះ​ ​តែង​អាងយ៉ាង​នេះ​ថា​ ​បើ​នរណា​មួយ​ ​ប្តឹង​អ្វី​ៗ​ពី​អញ​ ​អញ​ ​(​នឹង​យក​)​ ​ភោគៈ​អំពី​ទ្រព្យ​នេះ​ ​ទៅ​សូក​ ​បើ​នរណា​មួយ​ ​ប្តឹង​អ្វី​ៗ​ ​អំពី​ចោរ​នោះ​ ​ចោរ​នោះ​ ​(​ក៏​យក​)​ ​ភោគៈ​អំពី​ទ្រព្យ​នោះ​ ​ទៅ​សូក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​អ្នក​សូក​ដោយ​ភោគៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហាចោរ​ ​អ្នក​ត្រេច​ទៅ​តែម្នាក់ឯង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាចោរ​ ​ក្នុង​លោក​នេះ​ ​តែង​ធ្វើការ​សង្កត់សង្កិន​តែម្នាក់ឯង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636853859138706122
ទៅកាន់ទំព័រ៖