ព្រះត្រៃបិដក ភាគ ៤៥

ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកដឹង​អត្ថ​ ​១​ ​ដឹង​ធម៌​ ​១​ ​ដឹង​ប្រមាណ​(​១​)​ ​១​ ​ដឹង​កាល​ ​១​(​២​)​ ​ដឹង​បរិសទ្យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​រមែង​ញ៉ាំង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ធម៌​បាន​ ​ធម្មចក្រ​នោះ​ឯង​ ​ទោះបី​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​ឬបុគ្គល​ណាមួយ​ ​ក្នុង​លោក​ ​មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​។​
 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជបុត្រ​ច្បង​ ​របស់​ព្រះរាជា​ចក្រពត្តិ​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​រមែង​ញ៉ាំង​អាណាចក្រ​ ​ដែល​បិតា​ធ្លាប់​ឲ្យ​ប្រព្រឹត្តទៅ​ ​ឲ្យ​ប្រព្រឹត្តទៅ​តាមលំដាប់​ដោយ​ធម៌​បាន​ ​អាណាចក្រ​នោះ​ ​សត្វ​ជាស​ត្រូវ​មាន​ជាតិ​ជា​មនុស្ស​ណាមួយ​ ​មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​។​ ​ប្រកបដោយ​អង្គ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះរាជបុត្រ​ច្បង​ ​របស់​ស្តេច​ចក្រពត្តិ​ ​ក្នុង​លោក​នេះ​ ​ទ្រង់​ឈ្វេងយល់​ ​នូវ​ប្រយោជន៍​ ​(​នៃ​រាជការ​)​ ​១​ ​ទ្រង់​ចាំ​នូវ​ប្រវេណី​ធម៌​ ​១​ ​ទ្រង់​ស្គាល់ប្រមាណ​ ​ក្នុង​អាជ្ញា​ ​ឬ​គ្រឿងបូជា​ ​១​ ​ទ្រង់​ស្គាល់​កាល​ ​១​ ​ទ្រង់​ស្គាល់​បរិសទ្យ​ ​១​។​ ​
​(​១​)​ ​ប្រមាណ​ក្នុង​ការ​ទទួល​ ​និង​ការប្រើ​ប្រាស់​បច្ច័យ​ ​៤​។​ ​(​២​)​ ​ដឹង​ថា​ ​កាល​នេះ​ ​ជា​កាលគួរ​ពួន​សម្ងំ​ ​កាល​នេះ​ ​គួរ​ចូល​សមាបត្តិ​ ​កាល​នេះ​ ​គួរ​សំដែងធម៌​ ​កាល​នេះ​ ​គួរ​ចេញទៅ​កាន់​ជនបទ​។​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636853867538556566
ទៅកាន់ទំព័រ៖