ព្រះត្រៃបិដក ភាគ ៤៥
[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិណា ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ព្រះរាជានោះឯង មិនញុំាងអាណាចក្រ ដែលមិនជារបស់ព្រះរាជា ឲ្យប្រព្រឹត្តទៅឡើយ
(១) ។ កាលព្រះដ៏មានបុណ្យ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្នកណា ជាស្តេចរបស់ព្រះរាជាចក្រពត្តិ ដែលប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ព្រះធម៌ (ជាស្តេច) ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ទ្រង់ទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះអន្តោជន គឺអគ្គមហេសី បុត្តធីតា។ ម្នាលភិក្ខុ មួយទៀត ព្រះរាជាចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌
(១) ទំនៀមស្តេចចក្រពត្តិ ដែលផ្សាយអាណាចក្រ តែងផ្សាយដោយច្បាប់ដ៏ត្រឹមត្រូវ តាមគន្លងធម៌ ហេតុនោះ ត្រង់ពាក្យថា មិនញុំាងអាណាចក្រ ដែលមិនជារបស់ព្រះរាជា ឲ្យប្រព្រឹត្តទៅ ដូច្នេះនោះ បានសេចក្តីថា មិនផ្សាយអាណាចក្រ ដោយឥតទសពិធរាជធម៌ទេ។
ID: 636853868175673007
ទៅកាន់ទំព័រ៖