ព្រះត្រៃបិដក ភាគ ៤៥

​ចំពោះ​ពួក​ក្សត្រិយ៍​ ​(​ដែល​បាន​មុទ្ធាភិសេក​)​ ​ចំពោះ​ពួក​ក្សត្រិយ៍​ ​ដែល​ចុះចូល​ ​ចំពោះ​ពួក​ពល​ ​ចំពោះ​ព្រាហ្មណ៍​ ​គហបតី​ ​ចំពោះ​អ្នក​និគម​ ​អ្នកជនបទ​ ​ចំពោះ​សមណព្រាហ្មណ៍​ ​ចំពោះ​ម្រឹគ​ ​បក្សី​។​ ​ម្នាល​ភិក្ខុ​ ​ព្រះរាជា​ចក្រពត្តិ​នោះ​ឯង​ ​ប្រកបដោយ​ធម៌​ ​ជា​ស្តេច​ទ្រង់ធម៌​។​បេ​។​ ​យក​ធម៌​ជាធំ​ ​លុះ​ចាត់ចែង​នូវ​ការ​រក្សា​ ​ការពារ​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ចំពោះ​អន្តោជន​ ​លុះ​ចាត់ចែង​នូវ​ការ​រក្សា​ ​ការពារ​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ចំពោះ​ពួក​ក្សត្រិយ៍​ ​ចំពោះ​ពួក​ក្សត្រិយ៍​ ​ដែល​ចុះចូល​ ​ចំពោះ​ពួក​ពល​ ​ចំពោះ​ព្រាហ្មណ៍​ ​គហបតី​ ​ចំពោះ​អ្នក​និគម​ ​អ្នកជនបទ​ ​ចំពោះ​សមណព្រាហ្មណ៍​ ​ចំពោះ​ពួក​ម្រឹគ​ ​បក្សី​រួចហើយ​ ​ទើប​ញុំាង​អាណាចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ធម៌​តែមួយ​យ៉ាង​ ​អាណាចក្រ​នោះ​ឯង​ ​សត្វ​ជាស​ត្រូវ​មាន​ជាតិ​ជា​មនុស្ស​ណាមួយ​ ​មិន​អាច​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ជា​ធម្មិក​ធម្មរាជ​ ​ក៏​យ៉ាងនោះ​ដែរ​ ​តែង​ទីពឹង​នូវ​ធម៌​តែមួយ​យ៉ាង​ ​ហើយ​ធ្វើសក្ការៈ​ចំពោះ​ធម៌​ ​គោរព​ធម៌​ ​កោតក្រែង​ធម៌​ ​យក​ធម៌​ជា​ទង់ជ័យ​ ​យក​ធម៌​ជា​ទង់​ ​យក​ធម៌​ជាធំ​ ​ចាត់ចែង​នូវ​ការ​រក្សា​ ​ការពារ​ ​គ្រប់គ្រង​ប្រកបដោយ​ធម៌​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​កាយ​កម្ម​បែបនេះ​ ​ត្រូវ​សេព​ ​កាយ​កម្ម​បែបនេះ​ ​មិន​ត្រូវ​សេព​ទេ​ ​វចីកម្ម​បែបនេះ​ ​ត្រូវ​សេព​ ​វចីកម្ម​បែបនេះ​ ​មិន​ត្រូវ​សេព​ទេ​ ​មនោ​កម្ម​បែបនេះ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636853868344702675
ទៅកាន់ទំព័រ៖